• ក្រុមការងារ៖

    យើងខ្ញុំបើកជំហរក្នុងការជ្រើសរើសបេក្ខជនដែលមានទេពកោសល្យនៅជុំវិញពិភពលោក។ បច្ចុប្បន្ននេះ ទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនបានប្រមូលផ្តុំអ្នកជំនាញវិនិយោគដែលមានសមត្ថភាពមកពី០៧ប្រទេសផ្សេងៗគ្នា។ ក្នុងនាមជាអ្នកអាជីពក្នុងវិស័យរបស់ខ្លួន ពួកគេបាននាំយកបច្ចេកវិទ្យានិងគំនិតអាជីវកម្មឈានមុខមកប្រទេសកម្ពុជាដោយប្តេជ្ញាឆ្ពោះទៅសម្រេចចក្ខុវិស័យរួម។

  • គោលដៅ

    យោងតាមតម្រូវការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា ក្រុមហ៊ុននឹងបន្តវិនិយោគលើឧស្សាហកម្មស្នូលដែលពាក់ព័ន្ធសេដ្ឋកិច្ចជាតិនិងជីវភាពរស់នៅរបស់ប្រជាជន ដើម្បីជំរុញប្រព័ន្ធឧស្សាហកម្ម លើកកម្ពស់វិបុលភាពពាណិជ្ជកម្ម និងសម្រេចបាននូវការលើកតម្កើងវិស័យឧស្សាហកម្ម។

Responsibilities

អំពីយើងខ្ញុំ

ខេមបូឌាន អុិនវេសមុិន ហូលឌីង ឯ.ក

Cambodian Investment Holding បានបង្កើតឡើងនៅឆ្នាំ២០១៨ដែលមានទីស្នាក់ការកណ្តាលស្ថិតនៅរាជធានីភ្នំពេញ​។ ដោយមានសម្ថភាពហិរញ្ញវត្ថុរឹងមំា និងក្រុមការងារវិនិយោគដ៏មានសមត្ថភាព  ក្រុមហ៊ុនបាននិងកំពុងវិនិយោគយ៉ាងឆាប់រហ័សក្នុងវិស័យជាច្រើនដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដើម្បីកសាងនូវការវិនិយោគក្នុងឧស្សាហកម្មអេកូឡូស៊ីស្នូលទាំង៤ដែលរួមមាន៖ ដឹកជញ្ជូន ថាមពល ដីធ្លី និងហិរញ្ញវត្ថុ។ . អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាឆ្នាំកន្លងទៅបានកើនរហូតដល់ ៧,៣% ដែលជាកំណើននាំមុខមួយនៅអាស៊ាន ហើយនិងរំពឹងថានឹងបន្តការអភិវឌ្ឍដ៏ឆាប់រហ័សនេះក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត។ ដោយពឹងផ្នែកលើឧត្តមភាពនៃយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់កម្ពុជា ក្រុមហ៊ុនបានឆ្លើយតបយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើម“ ខ្សែក្រវ៉ាត់មួយផ្លូវមួយ” ដោយបង្កើតនូវការតភ្ជាប់រវាងធនធាននិងទីផ្សារ និងប្តេជ្ញាចិត្តដើម្បីក្លាយខ្លួនជាសហគ្រាសអន្តរជាតិលំដាប់កំពូល ដែលមានរចនាសម្ព័ន្ធឧស្សាហកម្មរឹងមាំ គំរូអាជីវកម្មមានភាពបត់បែន ឧត្តមភាពទូលំទូលាយ និងការគ្រប់គ្រងដែលមានប្រសិទ្ធភាពខ្ពស់។ 

សូមធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំ

យើងនៅទីនេះសម្រាប់អ្នក

អាសយដ្ឋាន

445, Phnom Penh Tower Center, 13th floor, Monivong Blvd, Sangkat Boeng Prolit, Khan 7 Makara, Phnom Penh.

Our Office