សេចក្តីណែនាំពីក្រុមហ៊ុន
អំពីក្រុមហ៊ុន
Cambodian Investment Holding បានបង្កើតឡើងនៅឆ្នាំ២០១៨ដែលមានទីស្នាក់ការកណ្តាលស្ថិតនៅរាជធានីភ្នំពេញ។ ដោយមានសម្ថភាពហិរញ្ញវត្ថុរឹងមំា និងក្រុមការងារវិនិយោគដ៏មានសមត្ថភាព ក្រុមហ៊ុនបាននិងកំពុងវិនិយោគយ៉ាងឆាប់រហ័សក្នុងវិស័យជាច្រើនដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដើម្បីកសាងនូវការវិនិយោគក្នុងឧស្សាហកម្មអេកូឡូស៊ីស្នូលទាំង៤ដែលរួមមាន៖ ដឹកជញ្ជូន ថាមពល ដីធ្លី និងហិរញ្ញវត្ថុ។
អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាឆ្នាំកន្លងទៅបានកើនរហូតដល់ ៧,៣% ដែលជាកំណើននាំមុខមួយនៅអាស៊ាន ហើយនិងរំពឹងថានឹងបន្តការអភិវឌ្ឍដ៏ឆាប់រហ័សនេះក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត។ ដោយពឹងផ្នែកលើឧត្តមភាពនៃយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់កម្ពុជា ក្រុមហ៊ុនបានឆ្លើយតបយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើម“ ខ្សែក្រវ៉ាត់មួយផ្លូវមួយ” ដោយបង្កើតនូវការតភ្ជាប់រវាងធនធាននិងទីផ្សារ និងប្តេជ្ញាចិត្តដើម្បីក្លាយខ្លួនជាសហគ្រាសអន្តរជាតិលំដាប់កំពូល ដែលមានរចនាសម្ព័ន្ធឧស្សាហកម្មរឹងមាំ គំរូអាជីវកម្មមានភាពបត់បែន ឧត្តមភាពទូលំទូលាយ និងការគ្រប់គ្រងដែលមានប្រសិទ្ធភាពខ្ពស់។
ការវិនិយោគ

- វិស័យដឹកជញ្ជូន៖ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូនរហ័ស ការស្តុកទុក ពាណិជ្ជកម្ម ការអភិវឌ្ឍអចលនទ្រព្យ
- ផ្នែកហិរញ្ញវត្ថុ៖ ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង
ទន្ទឹមនឹងនេះ ក្រុមហ៊ុនបាននិងកំពុងធ្វើការសិក្សាលើគម្រោងចំនួនជាង១០រួមមាន៖ ទេសចរណ៍ មន្ទីរពេទ្យ ឧទ្យានឧស្សាហកម្មកលើធនធានកកើតឡើងវិញ ការកែច្នៃសំរាម និងថាមពលពន្លឺព្រះអាទិត្យ វារីវប្បកម្មវ និងមូលដ្ឋាននាំចេញជាដើម។
ក្រុមការងារ៖
យើងខ្ញុំបើកជំហរក្នុងការជ្រើសរើសបេក្ខជនដែលមានទេពកោសល្យនៅជុំវិញពិភពលោក។ បច្ចុប្បន្ននេះ ទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនបានប្រមូលផ្តុំអ្នកជំនាញវិនិយោគដែលមានសមត្ថភាពមកពី០៧ប្រទេសផ្សេងៗគ្នា។ ក្នុងនាមជាអ្នកអាជីពក្នុងវិស័យរបស់ខ្លួន ពួកគេបាននាំយកបច្ចេកវិទ្យានិងគំនិតអាជីវកម្មឈានមុខមកប្រទេសកម្ពុជាដោយប្តេជ្ញាឆ្ពោះទៅសម្រេចចក្ខុវិស័យរួម។
ចក្ខុវិស័យ
ដើម្បីក្លាយជាដៃគូសហប្រតិបត្តិការវិនិយោគដ៏សំខាន់របស់កម្ពុជា។
គោលដៅ
យោងតាមតម្រូវការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា ក្រុមហ៊ុននឹងបន្តវិនិយោគលើឧស្សាហកម្មស្នូលដែលពាក់ព័ន្ធសេដ្ឋកិច្ចជាតិនិងជីវភាពរស់នៅរបស់ប្រជាជន ដើម្បីជំរុញប្រព័ន្ធឧស្សាហកម្ម លើកកម្ពស់វិបុលភាពពាណិជ្ជកម្ម និងសម្រេចបាននូវការលើកតម្កើងវិស័យឧស្សាហកម្ម។
វប្បធម៌របស់ក្រុមហ៊ុន
ទំនួលខុសត្រូវ
- ជីវភាពរស់នៅ – នៅក្នុងដំណាក់កាលនៃការអភិវឌ្ឍប្រទេសកម្ពុជា ការវិនិយោគរបស់យើងនឹងផ្តោតលើឧស្សាហកម្មដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជន
- សប្បុរសធម៌ – ប្រមូលមូលនិធិសប្បុរសធម៌ដើម្បីគាំទ្រវិស័យអប់រំនិងហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំព្រឹត្តិការណ៍សប្បុរសធម៌
- និរន្តរភាព – គ្រប់គ្រងការបំពុលបរិស្ថាន ការពារបរិស្ថាន កសាងគំរូនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងលើកកម្ពស់សង្គមដែលរក្សាបាននូវបរិស្ថានល្អតាមរយៈសកម្មភាពជាក់ស្តែង
- ឱកាស – បង្កើតឱកាសការងារ បង្កើតបរិយាកាសការងារសុវត្ថិភាពនិងវិជ្ជមាន ថែមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
បេសកកម្ម
ក្រុមហ៊ុនមិនដែលបញ្ឈប់ភាពច្នៃប្រឌិត និងការតបស្នងទៅសង្គមនោះទេ។
ឈរលើផ្នែកមួយ ក្រុមហ៊ុនកំពុងបោះជំហានជាលំដាប់ឆ្ពោះទៅកាន់គោលដៅដើម្បីកសាងក្រុមហ៊ុនវិនិយោគលំដាប់ពិភពលោក ដោយបង្កើតគុណតម្លៃដល់ម្ចាស់ភាគហ៊ុន សហគ្រាស និងសង្គម។
គោលគំនិត
- ធ្វើពិពិធកម្មវិនិយោគ និងប្រតិបត្តិការ
- បង្កើនទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាល និងសាធារណជន
- ប្រតិបត្តិការណ៍ស្តង់ដាររបស់ក្រុមហ៊ុន
- ការវិនិយោគរយៈពេលវែងដើម្បីបង្កើតអនាគតកាន់តែប្រសើរជាមួយគ្នា
- គម្រោងដែលបានផ្តួចផ្តើមគឺផ្អែកលើភាពច្នៃប្រឌិត និងការអភិវឌ្ឍ។