យើងខ្ញុំបើកជំហរក្នុងការជ្រើសរើសបេក្ខជនដែលមានទេពកោសល្យនៅជុំវិញពិភពលោក។ បច្ចុប្បន្ននេះ ទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនបានប្រមូលផ្តុំអ្នកជំនាញវិនិយោគដែលមានសមត្ថភាពមកពី០៧ប្រទេសផ្សេងៗគ្នា។ ក្នុងនាមជាអ្នកអាជីពក្នុងវិស័យរបស់ខ្លួន ពួកគេបាននាំយកបច្ចេកវិទ្យានិងគំនិតអាជីវកម្មឈានមុខមកប្រទេសកម្ពុជាដោយប្តេជ្ញាឆ្ពោះទៅសម្រេចចក្ខុវិស័យរួម។
នៅក្នុងដំណាក់កាលនៃការអភិវឌ្ឍប្រទេសកម្ពុជា ការវិនិយោគរបស់យើងនឹងផ្តោតលើឧស្សាហកម្មដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជន
ប្រមូលមូលនិធិសប្បុរសធម៌ដើម្បីគាំទ្រវិស័យអប់រំនិងហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំព្រឹត្តិការណ៍សប្បុរសធម៌
គ្រប់គ្រងការបំពុលបរិស្ថាន ការពារបរិស្ថាន កសាងគំរូនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងលើកកម្ពស់សង្គមដែលរក្សាបាននូវបរិស្ថានល្អតាមរយៈសកម្មភាពជាក់ស្តែង
បង្កើតឱកាសការងារ បង្កើតបរិយាកាសការងារសុវត្ថិភាពនិងវិជ្ជមានថែមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
ខេមបូឌាន អុិនវេសមុិន ហូលឌីង ឯ.ក
Cambodian Investment Holding បានបង្កើតឡើងនៅឆ្នាំ២០១៨ដែលមានទីស្នាក់ការកណ្តាលស្ថិតនៅរាជធានីភ្នំពេញ។ ដោយមានសម្ថភាពហិរញ្ញវត្ថុរឹងមំា និងក្រុមការងារវិនិយោគដ៏មានសមត្ថភាព ក្រុមហ៊ុនបាននិងកំពុងវិនិយោគយ៉ាងឆាប់រហ័សក្នុងវិស័យជាច្រើនដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដើម្បីកសាងនូវការវិនិយោគក្នុងឧស្សាហកម្មអេកូឡូស៊ីស្នូលទាំង៤ដែលរួមមាន៖ ដឹកជញ្ជូន ថាមពល ដីធ្លី និងហិរញ្ញវត្ថុ។ . អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាឆ្នាំកន្លងទៅបានកើនរហូតដល់ ៧,៣% ដែលជាកំណើននាំមុខមួយនៅអាស៊ាន ហើយនិងរំពឹងថានឹងបន្តការអភិវឌ្ឍដ៏ឆាប់រហ័សនេះក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត។ ដោយពឹងផ្នែកលើឧត្តមភាពនៃយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់កម្ពុជា ក្រុមហ៊ុនបានឆ្លើយតបយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើម“ ខ្សែក្រវ៉ាត់មួយផ្លូវមួយ” ដោយបង្កើតនូវការតភ្ជាប់រវាងធនធាននិងទីផ្សារ និងប្តេជ្ញាចិត្តដើម្បីក្លាយខ្លួនជាសហគ្រាសអន្តរជាតិលំដាប់កំពូល ដែលមានរចនាសម្ព័ន្ធឧស្សាហកម្មរឹងមាំ គំរូអាជីវកម្មមានភាពបត់បែន ឧត្តមភាពទូលំទូលាយ និងការគ្រប់គ្រងដែលមានប្រសិទ្ធភាពខ្ពស់។
យើងនៅទីនេះសម្រាប់អ្នក
445, Phnom Penh Tower Center, 13th floor, Monivong Blvd, Sangkat Boeng Prolit, Khan 7 Makara, Phnom Penh.